ខេត្តកណ្ដាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៤៩នាក់

ក្នុងនោះ១០៦នាក់ ឆ្លងក្នុងពន្ធនាគារ និងជាសះស្បើយចំនួន៨៤នាក់

សារព័ត៌មាន Cambodia News/

ខេត្តកណ្ដាល ៖ នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៤៩នាក់បន្ថែមទៀត ក្នុងនោះមានអ្នកជំងឺចំនួន១០៦នាក់ ត្រូវបានរកឃើញថាឆ្លងក្នុងពន្ធនាគារ និងមានករណីជាសះស្បើយមានចំនួន ៨៤នាក់។

តាម​របាយការណ៍ដែលភ្នាក់ងារព័ត៌មានទទួលបាន នាយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «អាជ្ញាធរ និងមន្រ្តីសុខាភិបាលរកឃើញទណ្ឌិតមានវិជ្ជមានចំនួន ១០៣នាក់ ហើយ៣នាក់ទៀត ជាមន្ត្រីពន្ធនាគារនេះតែម្ដង»។

ប្រភព​ពីអាជ្ញាធរ ពុំបញ្ជាក់ពី​ប្រភព​ការ​ឆ្លង​រាលដាល​កូវីដ​ក្នុងពន្ធនាគារ​ខេត្តកណ្តាល មន្ត្រីពន្ធនាគារបានខ្នះខ្នែងរៀបចំការបែងចែកទីតាំងសម្រាប់ព្យាបាល និងរៀបចំការពារទណ្ឌិតផ្សេងទៀតមិនឱ្យមានការឆ្លងបន្តទៀតនោះទេ។ ជាមួយ​គ្នា​ ដែល​ឆ្លង​នឹង​ត្រូវ​សម្រាក​ព្យាបាល​​នៅ​ក្នុង​ពន្ធនាគារ​តែម្តង៕

Related Articles

Back to top button
Close
Close