អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩អំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ពង្រឹងវិធានការសុវត្ថិភាពដល់បុគ្គលិករបស់ខ្លួន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ ឧសភា ២០២១) ៖ នៅក្នុងរយៈពេល ៣ សប្ដាហ៍ កន្លងមកនេះ ប្រជាពលរដ្ឋ ដែលជាអ្នក ដឹកជញ្ចូនអីវ៉ាន់, បុគ្គលិកក្រុមហ៊ុន ដឹកជញ្ជូនអាហារ, អ្នករត់ម៉ូតូឌុប និងអ្នករត់កង់បី ជាច្រើននាក់ បានឆ្លងជំងឺ កូវីដ១៩ សូមអំពាវនាវ ដល់ក្រុមហ៊ុនដឹកជញ្ជូនអាហារ ទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងរាជធានីភ្នំពេញ សូមពង្រឹងវិធានការសុវត្ថិភាព ដល់បុគ្គលិករបស់ខ្លួន ក្នុងការទប់ស្កាត់ការឆ្លង មេរោគកូវីដ១៩។
សូមបងប្អូនប្រជាពលរដ្ឋ ពាក់ម៉ាស់ រក្សាគម្លាត ពេលទទួល កញ្ចប់អឺវ៉ាន់ ឬកញ្ចប់អាហារ បន្ទាប់មកសូមធ្វើការសម្លាប់មេរោគ និងលាងដៃ ឲ្យបានត្រឹមត្រូវ ដើម្បីសុវត្ថិភាព៕ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩