រដ្ឋបាលរាជធានីភ្នំពេញបែងចែកភូមិសាស្ត្ររាជធានីភ្នំពេញជា ០២តំបន់ គឺ ”តំបន់លឿងទុំ” និង “តំបន់លឿង” មិនមានតំបន់ក្រហមទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ ឧសភា ២០២១) ៖ នៅថ្ងៃទី១៩ ខែឧសភា ម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ដោយបែងចែកជា ០២តំបន់ គឺ ”តំបន់លឿងទុំ” និង “តំបន់លឿង” មិនមានតំបន់ក្រហមទេដោយ”តំបន់លឿងទុំ” សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ និង “តំបន់លឿង” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ៕








