វីរុស​បំប្លែង​ខ្លួននៅ​ឥណ្ឌាឆ្លង​ដល់តំបន់​ភាគ​ខាងជើង​ប្រទេស​វៀតណាម​

សារព័ត៌មាន Cambodia News/

វៀតណាម (១១ ឧសភា ២០២១) ៖ អ្នកជំនាញ​ផ្នែក​រោគរាតត្បាត​វៀតណាម បាន​រកឃើញ​វីរុស​បំប្លែង​ខ្លួន​ថ្មី​របស់​ឥណ្ឌា បន្ទាប់ពី​បាន​វិភាគ​សំណាក​អ្នកជំងឺ​នៅ​ទីក្រុង​ហាណូយ​និង​តំបន់​ភាគ​ខាងជើង​មួយចំនួនទៀត​។​

​ក្រសួងសុខាភិបាល​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ថា សំណាក​មួយ​ត្រូវបាន​យក​មកពី​រដ្ឋធានី​រប​ស់​ប្រទេស​វៀតណាម ខណៈ​សំណាក​ពីរ​ទៀត​មកពី​ខេត្ត Hung Yen និង ៥ នាក់​ទៀត​មកពី​ខេត្ត Thai Binh ។​

​លទ្ធផល​នៃ​ការធ្វើ​តេស្ត​បាន​បង្ហាញថា​សំណាក​ទាំង ៨ មាន​ផ្ទុក​វីរុស B.1.617.2 ។​ វីរុស​បំប្លែង​ខ្លួន​នេះ ក៏ត្រូវ​បាន​គេ​រកឃើញ​ផងដែរ នៅក្នុង​សំណាក​មួយចំនួន​ដែល​ប្រមូលបាន​ពី​អ្នកជំងឺ​នៅ​ខេត្ត Hai Duong ភាគ​ខាងជើង​កាលពី​ថ្ងៃ​សុក្រ​។​

​ក្រុម​អ្នកជំនាញ​បាន​ជឿជាក់ថា វីរុស​បំប្លែង​ខ្លួន B.1.617.2 គឺ​ងាយ​ឆ្លង​ខ្លាំងណាស់ ហើយ​មាន​ភាព​ធន់​នឹង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង ទោះ​មិនទាន់មាន​ទិន្នន័យ​ច្បាស់លាស់​ក៏ដោយ​៕

 

 

Related Articles

Back to top button
Close
Close