មេរោគកូវីដ១៩បំប្លែងខ្លួនថ្មីនៅឥណ្ឌា ជាមេរោគដ៏គួរឲ្យព្រួយបារម្ភ

សារព័ត៌មាន Cambodia News /

ហ្សឺណេវ (១១ ឧសភា ២០២១) ៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN វីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាថាជា «វីរុសថ្មីដែលគួរឲ្យព្រួយបារម្ភ» ខណៈការសិក្សាបឋមបានបង្ហាញថា វីរុសនេះមានសមត្ថភាពចម្លងកាន់តែលឿន និងសាហាវជាងទម្រង់ផ្សេងៗ។

ប្រធានផ្នែកដឹកនាំការប្រយុទ្ធប្រឆាំងនឹង COVID-19 របស់អង្គការសុខភាពពិភពលោកលោក Maria Van Kerkove បានប្រាប់អ្នកសារព័ត៌មានថា «មានព័ត៌មានខ្លះបានបង្ហាញថា វីរុសនេះអាចឆ្លងកាន់តែលឿននិងងាយ» ហើយខ្លះទៀតក៏មានភាពធន់នឹងវ៉ាក់សាំងងផងដែរ។ លោកស្រីបានបន្ថែមថា «ដូច្នេះយើងចាត់ថ្នាក់វីរុសនេះជា ប្រភេទវីរុសថ្មីដែលគួរឲ្យបារម្ភកម្រិតសកល»។

WHO បានប្រកាសអាសន្នអំពីវីរុសដែលត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ដែលឥឡូវនេះកំពុងឆ្លងរាលដាលពាសពេញពិភពលោក៕

 

 

Related Articles

Back to top button
Close
Close