ជំងឺគ្រុនឈាមនៅតែជា​​​​បញ្ហាប្រឈមនិងបង្ករ​​​​​ការភ័យខ្លាចដល់អាយុ​​​​ជីវិតកុមារកម្ពុជា

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបា ណកសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា លោកវេជ្ជបណ្ឌិត ច ម៉េងចូ បានឲ្យដឹងថា កាលពីដើមឆ្នាំ២០០៧ ករណីកុមារកើតជំងឺគ្រុនឈាមមាន ៣៥.៧៩១នាក់ និងស្លាប់ ៣៧៣នាក់ ក្នុងរយ:ពេល ៣៣សប្ដាហ៍ដូចគ្នា ប៉ុន្តែអ្វីដែលមានភាពប្រសើរនោះ គឺអត្រាស្លាប់ ឆ្នាំ២០១២នេះ មានការថយចុះ ជាងឆ្នាំ២០០៧។ ករណីជំងឺគ្រុនឈាមនេះបានកើនខ្ពស់បំផុតក្នុងឆ្នាំនេះ គឺ៣សប្តាហ៍ក្នុងសប្តាហ៍ទី២៦ ដល់ ២៨ ពោលគឺក្នុងខែ កក្កដា ដែលមាន ២.៤០០នាក់ ក្នុង១សប្តាហ៍ក្នុងនោះស្លាប់ជាមធ្យម ៧នាក់ក្នុង១សប្តាហ៍។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានករណីធ្ងន់ធ្ងរដល់ស្លាប់ គឺមានសញ្ញា ហូរឈាមតាមផ្លូវរំលាយ អាហារប្រមាណ ៧០ភាគរយហើយភាគច្រើនបានចូលព្យាបាលសេវាឯកជន ជាមុន ក្នុងនោះ ៣៥ភាគរយទឹកចូលសួត ដោយ មន្ទីរពេទ្យឯកជន បញ្ចូលសេរ៉ូមហួសកម្រិត នាំឲ្យជំងឺ កាន់តែធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះបាន រួចហើយទើបបញ្ជូនមកមន្ទីរ ពេទ្យរដ្ឋ។

លោកវេជ្ជបណ្ឌិតបានបន្តថា តាមពិតពុំមែនសុទ្ធតែបណ្ដាលមកពីគ្រុនឈាមទាំងអស់នោះទេ គឺមានការច្រឡំ ជាមួយគ្រុនឈីក ព្រោះគ្រុនឈឹកមួយចំនួន មានសញ្ញាប្រហែលគ្រុនឈាមប្រភេទស្រាល។ បច្ចុប្បន្ន នៅកម្ពុជា គឺមានតែវិទ្យាស្ថានប៉ាស្ទ័រ ទើប វិភាគ និងបែងចែកដាច់ពីគ្នាបានរវាងគ្រុនទាំងពីរនេះ។

ជាចុងក្រោយលោកវេជ្ជបណ្ឌិតបានណែនាំថា ជំងឺគ្រុនឈាមមិនអាចព្យាបាលតាមផ្ទះ ឬ តាមភូមិដូចជំងឺគ្រុនចាញ់ទេ មាតាបិតា មានកតព្វកិច្ចបញ្ជូនកុមារសង្ស័យថាមានជំងឺនេះទៅមន្ទីរពេទ្យ ហើយប្រជាពលរដ្ឋត្រូវចូលរួមចលនាដាក់អាបែតដើម្បីទប់ស្កាត់ ដង្កូវទឹកក្នុងពាង សម្ភារ:ស្ដុកទឹក និងត្រូវឲ្យកុមារគេងក្នុងមុងមិនពេលយប់ ឬពេលថ្ងៃនោះទេ៕

Related Articles

Back to top button
Close
Close