វៀតណាមរកឃើញករណីឆ្លងក្នុងសហគមន៍នៃវីរុសបំប្លែងខ្លួនថ្មីឌាលើកដំបូង
សារព័ត៌មាន Cambodia News/
ហាណូយ (៥ ឧសភា ២០២១) ៖ កាលពីថ្ងៃទី៤ ខែឧសភា ម្សិលមិញ ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍ពីការរកឃើញអ្នកជំងឺ COVID-19 មួយចំនួនចេញពីខេត្ត Vinh Phuc ដែលជាករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីមានប្រភពមកពីប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
អាជ្ញាធរវៀតណាមបានគូសបញ្ជាក់ថា ករណីខាងលើគឺជាករណីឆ្លងក្នុងសហគមន៍ដំបូងបង្អស់របស់ខ្លួន ដែលត្រូវបានបញ្ជាក់ជាមួយនឹងវីរុសបំប្លែងខ្លួនថ្មី។
យោងតាមក្រសួងបានឱ្យដឹងថា កាលពីថ្ងៃអង្គារមានករណីឆ្លងថ្មីចំនួន ១៥ករណីត្រូវបានរាយការណ៍នៅក្នុងប្រទេស ក្នុងនោះមានករណីឆ្លងក្នុងសហគមន៍ចំនួន ០៣ករណី និងករណីនាំចូលចំនួន១២ករណី ដែលនាំឲ្យចំនួនសរុបកើនដល់ ២,៩៩៦៕