ក្រុម​សិទ្ធិ​ស្ត្រី​នៅ​ឥណ្ឌា​ចង់​ឲ្យ​ដក​ពាក្យ​ថា​ សម្លាប់​ដើម្បី​ភាព​ថ្លៃ​ថ្នូរ​ក្នុង​គ្រួសារ​ចេញ​ពី​ច្បាប់

ស្ថាប័នរដ្ឋាភិបាល ដែលព្យាយាមស្វែងរកសិទ្ធិស្ត្រីក្នុងប្រទេសឥណ្ឌា ចង់ឲ្យមានការ ដកពាក្យថា “ដើម្បីភាពថ្លៃថ្នូរ ឬដើម្បីមុខមាត់គ្រួសារ” ចេញពីច្បាប់ នៅពេលដែលសំដៅ លើការសម្លាប់លើជនណាមួយដែលរងការចោទថា បាននាំភាពអាប់អោនកិត្តិយស ឬ ឈ្មោះអសោចមកក្នុងគ្រួសារ។

គណៈកម្មការជាតិដើម្បីស្ត្រី ឲ្យដឹងថា គ្មានអ្វីដែលចាត់ទុកថា ជាភាពថ្លៃថ្នូរនោះទេនូវរាល់ អំពើឃាតកម្ម ប៉ុន្តែផ្ទុយទៅវិញ វាជាអំពើមួយឃោរឃៅ និងជាការសម្លាប់ដោយឥតអៀន ខ្មាស។

គណៈ កម្មការជាតិដើម្បីស្ត្រី ដែលជាស្ថាប័នផ្តល់ការប្រឹក្សាដល់រដ្ឋាភិបាល លើរាល់បញ្ហា ដែលប៉ះពាល់ដល់ស្ត្រីក្នុងប្រទេសឥណ្ឌា ចង់ឲ្យដកពាក្យនេះ ចេញពីរាល់ឯកសារផ្លូវការ និងឯកសារច្បាប់ ថែមទាំងមិនឲ្យអ្នកនយោបាយប្រើពាក្យនេះទៀត។

គណៈកម្មការនេះ ឲ្យដឹងថា ការប្រើប្រាស់ពាក្យថា ” ដើម្បីភាពថ្លៃថ្នូរ ឬដើម្បីមុខមាត់ គ្រួសារ” នេះនៅតាមប្រព័ន្ធផ្សព្វផ្សាយ ឬក៏នៅក្នុងច្បាប់ គឺប្រៀបបាននឹងផ្តល់ភាពស្រប ច្បាប់ដល់បទឧក្រិដ្ឋទាំងនោះ។

ជាច្រើនសតវត្សរ៍មកនេះ គូស្នេហ៍វ័យក្មេងជាច្រើនគូ រងការសម្លាប់ ដោយសារតែមាន ទំនាក់ទំនងស្នេហាខុសពីវណ្ណៈខ្លួន ឬក៏ដោយសារជំទាស់នឹងការសម្រេចចិត្តរបស់ គ្រួសារ ដែលការពារនូវ អ្វីដែលគេហៅថា ដើម្បីភាពថ្លៃថ្នូរក្នុងគ្រួសារ៕ (Radio Australia)

Related Articles

Back to top button
Close
Close