Human Rights Watch បរិហារ​នយោបាយ​ឃោរឃៅ​របស់​បង់ក្លាដែស​ចំពោះ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា

នៅថ្ងៃព្រហស្បតិ៍ ទី២៣ សីហានេះ អង្គការការពារសិទ្ធិមនុស្ស Human Rights Watch បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបរិហារទង្វើឃោរឃៅរបស់រដ្ឋាភិបាល ប្រទេសបង់ក្លាដែសដែលបានរារំាងអង្គការក្រៅរដ្ឋាភិបាលចំនួន ៣ មិនឲ្យយកជំនួយទៅ ជួយក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលបានរត់គេចពីអំពើ ហិង្សាសហគមន៍នៅ ក្នុងប្រទេសភូមា។

អ្វីៗបានចាប់ផ្តើមកាលពីខែកក្កដាកន្លងទៅ ដោយរដ្ឋាភិបាលនៃប្រទេសបង់ក្លាដែសបាន ស្នើឲ្យអង្គការក្រៅរដ្ឋាភិបាល ចំនួន ៣ រួមមាន អង្គការ « Médecins sans frontières » អង្គការ « Action contre la faim » និងអង្គការ « Muslim Aid UK » ឲ្យបញ្ឈប់សកម្ម ភាពផ្តល់ជំនួយជួយដល់ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែល បានរត់គេចពីអំពើហិង្សាសហ គមន៍ នៅក្នុងប្រទេសភូមាមកតំាងទីលំនៅលើទឹកដីបង់ក្លាដែស។ ទីក្រុងដាកាបាន លើកយកហេតុផលថាទង្វើរបស់អង្គការក្រៅរដ្ឋាភិបាលទំាងនោះនឹងរឹតតែជម្រុញឲ្យមាន ការហូរចូលក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបន្ថែមទៀតមកក្នុងទឹកដីរបស់ ខ្លួន។ ម្យ៉ាងទៀត តំាងពីខែមិថុនាកន្លងទៅមក ប្រទេសបង់ក្លាដែសក៏ធ្លាប់បានចាប់បញ្ជូនទូកជាច្រើន ដែល ដឹក ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាឲ្យវិលត្រឡប់ទៅប្រទេសភូមាវិញ។

សូមជម្រាបជូនថា ប្រទេសបង់ក្លាដែសមានខ្សែព្រំដែនជាប់នឹងប្រទេសភូមាប្រវែង ២០០គីឡូម៉ែត្រ និងដែលបច្ចុប្បន្ននេះ មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណជា ៣០ម៉ឺន នាក់កំពុងរស់នៅក្នុងជំរំពីរលើទឹកដីបង់ក្លាដែសស្ថិតប៉ែកខាងត្បូង ក្រោមការគ្រប់គ្រង របស់អង្គការសហប្រជាជាតិ។ លោកនាយកអង្គការ Human Rights Watch Bill Frelick បានអះអាងថារដ្ឋាភិបាលបង់ក្លាដែសបានព្យាយាមធ្វើទុក្ខបុកម្នេញលើក្រុមជនភៀសខ្លួន រ៉ូហ៊ីងយ៉ាដែលកំពុងរស់លើទឹកដីរបស់ខ្លួនដើម្បីជាការបំភ័យដល់អ្នកផ្សេងកុំឲ្យរត់ចេញ ពីប្រទេសភូមាដែល កំពុងទទួលរងអំពើហិង្សា។ លោក Bill Frelick បានចាត់ទុកទង្វើ នេះ ថាជាទង្វើឃោរឃៅ និងអមនុស្សធម៌ដែលរដ្ឋាភិបាលបង់ក្លាដែសត្រូវតែបញ្ឈប់ជា បន្ទាន់។

ជាមួយគ្នានេះ Human Rights Watch ក៏បានរំលឹកប្រាប់រដ្ឋាភិបាលទីក្រុងដាកាថា បង់ក្លា ដែសក៏ជាប្រទេសហត្ថលេខីនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ សេដ្ឋកិច្ច សង្គម និង វប្បធម៌ដែរ។ កតិកាសញ្ញាដែលចែងយ៉ាងច្បាស់ថា ប្រទេសហត្ថលេខីមិនអាចរារំាងការ ផ្តល់ជំនួយជាអាហារ និងថ្នំាពេទ្យទៅឲ្យប្រជាជនដែលកំពុងរស់នៅក្នុងដែនដីរបស់ខ្លួន ដោយគិតទំាងជនភៀសខ្លួនផងដែរ។ គួរបញ្ជាក់ជូនថា អង្គការក្រៅរដ្ឋាភិបាលទំាង ៣ ដែល រដ្ឋាភិបាលបង់ក្លាដែសទើបរារំាងសកម្មភាពមនុស្សធម៌របស់គេ បានផ្តល់ជំនួយ ជួយជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាមតំាងតែ ពីដើមទសវត្សឆ្នំា៩០មក ម្ល៉េះ។

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលអង្គការសហប្រជាជាតិបានចាត់ទុកថា ជាអ្នកដែលបាន ទទួលរង ការធ្វើទុក្ខបុកម្នេញជាងគេនៅលើពិភពលោក។ ជនជាតិរ៉ូហ៊ីងយ៉ាមាន ប្រមាណជា៨០០ ០០០នាក់រស់នៅប៉ែកខាងជើងនៃរដ្ឋអារ៉ាកាននៃប្រទេសភូមា។ ពួកគេ មិនត្រូវបានរបបគ្រប់គ្រងភូមាទទួលស្គាល់ថាជាជនជាតិពិន្ធុភាគតិចរស់នៅក្នុងប្រទេសភូមាឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវបានរបបភូមាចាត់ទុក ជា  « ជនអន្តោប្រវេសន៍ខុសច្បាប់ »៕ ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close