ក្រោយស្ងប់ស្ងាត់មួយរយៈ វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ជាលើកដំបូង

សារព័ត៌មាន​ Cambodia News/

វៀតណាម (៣០ មេសា ២០២១) ៖ ក្នុងរយៈពេល៣៥ថ្ងៃចុងក្រោយនេះ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ អាជ្ញាធរសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ជាលើកដំបូង ខណៈដែលអាជ្ញាធរបានបញ្ជាឱ្យមានការឃ្លាំមើលយ៉ាងតឹងរ៉ឹងជាងមុន ដើម្បីទប់ស្កាត់ការផ្ទុះឆ្លងថ្មីនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា សមាជិក ៤នាក់ នៃគ្រួសារមួយដែលរស់នៅភាគខាងជើងខេត្ត Ha Nam និងមនុស្សម្នាក់នៅភាគខាងត្បូង នៃទីក្រុងហូជីមិញបានឆ្លងមេរោគនេះ ដោយពួកគេទាំងអស់មានការបះពាល់ជាមួយបុគ្គលម្នាក់ ដែលបានវិលត្រឡប់មកពីប្រទេសជប៉ុន ហើយបានធ្វើតេស្តវិជ្ជមាន ទោះបីជាត្រូវបានគេធ្វើចត្តាឡីស័កក៏ដោយ។

អាជ្ញាធរបានបញ្ជាឱ្យអភិបាលខេត្ត ព្រមទាំងទីភ្នាក់ងាររដ្ឋាភិបាល បង្កើនវិធានការត្រួតពិនិត្យ និងតាមដានរកប្រភពឆ្លងឲ្យបានតឹងរ៉ឹង បន្ទាប់ពីមានការរកឃើញករណីឆ្លងក្នុងសហគមន៍មួយនេះ។

ជាមួយនឹងវិធានការដាច់ខាត និងការតាមដានយ៉ាងតឹងរ៉ឹងរបស់ខ្លួន ប្រទេសវៀតណាមបានទទួលជោគជ័យ ក្នុងការគ្រប់គ្រងការឆ្លងក្នុងសហគមន៍ចំនួន ៣លើកមកហើយ៕

 

Related Articles

Back to top button
Close
Close