សារលិខិតសម្តេចតេជោ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិនៅថ្ងៃទី១ ឧសភា

សារព័ត៌មាន Cambodia News/

ភ្នំពេញ (២៩ មេសា ២០២១) ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារលិខិតក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៥ នៃទិវាពលកម្មអន្តរជាតិនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ«សន្តិភាព សុខភាព និងការងារ» ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានបទនេះពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅនិងមានតម្លៃជាសារវន្តជាសកលជាពិសេសសម្រាប់ព្រះរាជាណា​ ចក្រកម្ពុជាដែលធ្លាប់ទទួលបានការញាំញីដោយសង្គ្រាមបំផ្លិចបំផ្លាញខ្ទេចខ្ទាំរាប់សតវត្សមកហើយពីព្រោះមានតែការរក្សាបាននូវសន្តិភាពទេទើបមានការអភិវឌ្ឍ ការបង្កើតការ ងារ និងស្ថិរភាពការងារក្នុងបរិបទជំងឺកូវីដ-១៩។

ទិវាពលកម្មអន្តរជាតិ ១ ឧសភានៅកម្ពុជាត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីថ្ងៃរំដោះពីរបបប្រល័ យពូជសាសន៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ទោះបីឆ្នាំនេះ ប្រទេសជាតិយើង និងពិភព លោកទាំងមូលកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឱ្យមានការរៀបចំរំលឹកនូវទិវាដ៏មានសារៈសំខាន់ ជាប្រវត្តិសាស្ត្រនេះ​៕

 

 

Related Articles

Back to top button
Close
Close