អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅបន្តបិទខ្ទប់ដដែល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ មេសា ២០២១) ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា រាជធានីភ្នំពេញ នៅបន្តបិទខ្ទប់ដដែល ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទូទៅចរាចរឡើយ ហើយកងកម្លាំងមូលដ្ឋានទាំងអស់ ត្រូវបន្តអនុវត្តវិធានការបិទខ្ទប់បន្តទៀត។
ការបញ្ជាក់របស់អភិបាលរាជធានីភ្នំពេញធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចមួយ ដោយបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។
សេចក្តីសម្រេចនេះ បានអនុញ្ញាតឱ្យពលរដ្ឋទូទៅ ធ្វើដំណើរចេញចូលឆ្លងខេត្តបាន លើកលែងតែការចេញចូលនៅតំបន់បិទខ្ទប់ប៉ុណ្ណោះ ដែលក្នុងនោះមានរាជធានីភ្នំពេញ និងក្រុងតាខ្មៅជាដើម៕