កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៤៦នាក់ ខណៈអ្នកជំងឺចំនួន១៣០នាក់ជាសះស្បើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ មេសា ២០២១) ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤៤៦នាក់ សុទ្ធសឹងជាករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៣០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៨១៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន២៩២៤នាក់ ស្លាប់៥៩នាក់ និងអ្នកជំងឺចំនួន៥២០៤នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕