កូវីដ-១៩​​​វាយ​ប្រហារយ៉ាង​​ធ្ងន់​ធ្ងរ​​នៅ​ប្រទេស​ឥណ្ឌា​ ​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​​ទ្រាំទ្រ​លែងបាន

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២២ មេសា ២០២១) នៅ​ថ្ងៃ​សៅរ៍​នោះ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​​កូវីដ-១៩​បំបែក​កំណត់​ត្រា​រហូត​ដល់ ២៣៤​ ០០០​នាក់ និងករណី​ស្លាប់​​១៣៤១​នាក់ ហើយ​ចំនួន​​ចេះ​តែ​បន្ត​កើន​ឡើង​រហូត​ដោយ​គ្មាន​ថម​ថយ​ឡើយ ដែលការ​រាត​ត្បាត​កូវីដ-១៩ ​​​វាយ​ប្រហារ​​ធ្ងន់​ធ្ងរ​ហួស​ពី​ការ​ស្មាន​នៅ​ប្រទេស​ឥណ្ឌា​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​​ទ្រាំទ្រ​លែងបាន។

ប្រទេស​បាន​ធ្លាក់​ចូលក្នុង​សោកនាដកម្ម​នៃ​សមាមាត្រ​មិន​ធ្លាប់​មាន។ មនុស្ស​ស្ទើរ​១.៦​លាន​​​នាក់​បាន​ឆ្លង​​ក្នុង​រយៈ​ពេល​ត្រឹម​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​តួលេខ​សរុប​កើន​ជាង​១៥​លាន​នាក់​ទៅ​ហើយ។

​សំឡេង​រថយន្ត​សង្គ្រោះ​បន្ទាន់​លាន់​ឮ​ឡើង​ស្ទើរ​ពេញ​ទី​ក្រុង​​ដែល​គ្មាន​ពេល​ស្ងាត់​ឡើយ។ នៅ​ក្នុង​មន្ទីរ​ពេទ្យរដ្ឋាភិបាល Lok Nayak នៅ​ទី​ក្រុង​ដេលី​ដែល​ជា​កន្លែង​ផ្ទុះ​កូវីដខ្លាំង​បំផុត កំពុង​ខ្វះ​បរិក្ខា​ពេទ្យ​ និង​អ៊ុកស៊ីសែន​ ហើយ​គ្រែ​មួយ​​ដាក់​អ្នក​ជំងឺ​ពីរ​នាក់ក៏​មាន​ ខណៈ​​​អ្នក​ជំងឺខាង​ក្រ​ជា​ច្រើន​​នាក់កំពុង​រង់​ចាំគ្រែ ហើយ​រថយន្ត​សង្គ្រោះ​បន្ទាន់ចេញ​ចូល​មិន​ដាច់។

ក្រុម​វេជ្ជបណ្ឌិត និង​គ្រូ​ពេទ្យ​ជួរ​មុខ​បាន​បែក​បាក់ ដោយ​សារ​ការ​លិច​លង់​នៃ​អ្នក​ជំងឺ​កូវីដ-១៩។ ពួក​គេ​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់​ដើម្បី​ព្យាបាល​ ដោយ​សារ​តែ​ខ្វះ​គ្រែ​សម្រាប់​ដាក់​អ្នក​ជំងឺ ហើយ​ការ​រៀប​ចំរបស់​រដ្ឋ និង​រដ្ឋាភិបាល​​មិន​គ្រប់​គ្រាន់។

លោក​វេជ្ជបណ្ឌិត​ Amit Thadhani នាយក​មន្ទីរ​ពេទ្យ Niramaya នៅ​ទី​ក្រុង Mumbai បាន​និយាយ​ថា លោក​​​ធ្លាប់​បាន​ព្រមាន​ពីការ​ផ្ទុះឡើង​វិញ​កាល​ពី​ខែ​កុម្ភៈ​ហើយ ប៉ុន្តែ​ពួក​គេ​មិន​ខ្វល់។ ឥឡូវ​នេះ​មន្ទីរ​ពេទ្យ​របស់​លោក​មាន​អ្នក​ជំងឺ​ពេញ​។ បើ​មាន​អ្នក​ជំងឺ​ចេញ​ខ្លះ ចូល​វិញ​ពេញភ្លាម

រយៈ​ពេល​តែ​១២​ថ្ងៃ អត្រា​វិជ្ជមាន​កូវីដ-១៩​បាន​ហក់​ឡើង​ដល់​១៧​% ខណៈ​ទី​ក្រុង​ដេលី​ឡើង​ដល់​៣០​%​ឯណោះ។ មន្ទីរ​ពេទ្យ​ទូទាំង​ប្រទេស​​ពេញ​ដោយ​អ្នក​ជំងឺ ប៉ុន្តែ​ពេល​នេះ​​​មាន​អ្នក​ជំងឺ​​វ័យ​ក្មេង​លើស​លប់​នៅលើ​គ្រែ ក្នុង​នោះ​ទី​ក្រុង​ដេលលី​មាន​ដល់​៦៥​%​​នៃ​អ្នក​ឆ្លង​ដែល​មាន​អាយុ​ក្រោម​៤០​ឆ្នាំ៕

Related Articles

Back to top button
Close
Close