ក្រសួងសុខាភិបាល​ ប្រកាសច្រានចោលទាំងស្រុង​នូវទំព័រហ្វេសបុកដែលមានអាន់ខោនឈ្មោះ​ “ក្រសួងសុខាភិបាល COVID-19″​

សារព័ត៌មាន Cambodia News/

ភ្នំពេញ (១៥ មេសា ២០២១) : ក្រសួងសុខាភិបាល​ សូមប្រកាសច្រានចោលទាំងស្រុង​នូវទំព័រហ្វេសបុកដែលមានអាន់ខោនឈ្មោះ​ “ក្រសួងសុខាភិបាល COVID-19″​ មានដាក់រូបលោកជំទាវ​វេជ្ជបណ្ឌិត ឱ​ វណ្ណឌីន​ (ដូចរូបខាងក្រោមនេះ)​ មិនមែនជាផេចផ្លូវការរបស់ក្រសួងនោះឡេីយ​ គឺជាផេចបន្លំទេ។

ក្រសួង​ ស្នេីសុំអាជ្ញាធរមានសមត្ថកិច្ច​ ជួយចាត់ការជាបន្ទាន់ផង។ រាល់ការផ្សាយក្នុងទំព័រនេះ​ ក្រសួង​ មិនទទួលខុសត្រូវឡេីយ។ ដូច្នេះ​ សូមសាធារណជន​ មេត្តាកុំជឿលេីការផ្សាយក្នុងទំព័រនេះឱ្យសោះ​ ។

ទំព័រផ្លវការរបស់ក្រសួង​ គឺមានឈ្មោះ​ “ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ ដែលមានធីកព័ណខៀវ​” និងមានរូបអគារក្រសួងសុខាភិបាល​ មានរូបភាពដូចបង្ហាញជូនខាងក្រោមនេះស្រាប់៕ ប្រភព : ផេចផ្លូវការក្រសួងសុខាភិបាល

 

 

 

Related Articles

Back to top button
Close
Close