សម្តេចតេជោ បញ្ជាឲ្យត្រៀមរៀបចំដាក់ អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ព្យាបាលនៅតាមផ្ទះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៦ មេសា ២០២១) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ប្រសិនបើការចម្លងក្នុងសហគមន៍មិនទាន់ថមថយ។បានណែនាំឲ្យរៀបចំដាក់អ្នកជំងឺកូវីដ១៩កម្រិតស្រាលព្យាបាលនៅតាមផ្ទះ។
តាមរយៈសារសំឡេងនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងករណីអ្នកជំងឺកូវីដ-១៩ មានចំនួនច្រើន ហើយមន្ទីរពេទ្យមិនមានកន្លែងទទួលព្យាបាលបាននោះ វិធានការចំពោះមុខ គឺតម្រូវឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះវិញសម្រាប់អ្នកជំងឺស្រាល ហើយសម្រាប់អ្នកជំងឺកូវីដ-១៩ដែលមានសភាពធ្ងន់គឺព្យាបាលនៅតាមមន្ទីពេទ្យ៕