ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីវិធានការរដ្ឋបាល ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ
សារព័ត៍មាន Cambodia News/
ភ្នំពេញ (៣១ មីនា ២០២១) ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីវិធានការរដ្ឋបាល ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
អនុក្រឹត្យនេះ សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ ធ្នាប់ សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបបរមានូវផលប៉ះពាលនៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។
អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត តាមការកំណត់របស់ក្រសួងសុខាភិបាល នៅក្នុងប្រទេសកម្ពុជា៕