កុមារីអាយុ៧ឆ្នាំត្រូវយោធាមីយ៉ាន់ម៉ាបាញ់សម្លាប់ពេលកំពុងអង្គុយលើភ្លៅឪពុកក្នុងផ្ទះ​

សារព័ត៌មាន​ Cambodia News/

មីយ៉ាន់ម៉ា (២៤ មីនា ២០២១) ៖ កុមារីអាយុ៧ឆ្នាំម្នាក់ជាជនរងគ្រោះក្មេងជាងគេបំផុត នៅក្នុងការបង្ក្រាបបន្ទាប់ពីរដ្ឋប្រហារយោធា ដោយ​ត្រូវបានបាញ់សម្លាប់ដោយកងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា​ ខណៈពេលកំពុងអង្គុយលើភ្លៅឪពុកក្នុងផ្ទះ​។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ាបានរាយការណ៍ថា ទាហានបានបាញ់ទៅលើឪពុករបស់នាងប៉ុន្តែ ត្រូវចំក្មេងស្រីខណៈពេលនាងកំពុងអង្គុយលើភ្លៅរបស់ឪពុកនៅខាងក្នុងផ្ទះរបស់ពួកគេ។

កុមារីត្រូវបានគេស្គាល់ឈ្មោះថា Khin Myo Chit  ក្រុមជួយសង្គ្រោះ បានប្រញាប់ប្រញាល់នាំនាងទៅកាន់មន្ទីរពេទ្យប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតនាងបានទេ។ សមាជិកគ្រួសារនិយាយថា បងប្រុសអាយុ១៩ឆ្នាំរបស់នាង ក៏ត្រូវបានចាប់ខ្លួនផងដែរ។

គួរបញ្ជាក់ជាថ្មីថា ប្រទេសមីយ៉ាន់ម៉ាត្រូវញាំញីដោយការតវ៉ា ចាប់តាំងពីយោធាឡើងកាន់កាប់អំណាចកាលពីថ្ងៃទី១ខែកុម្ភៈ ៕ ប្រភព៖ BBC

 

Related Articles

Back to top button
Close
Close