ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៤-៣០ ខែមីនា
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ។
ក្រសួងធនធានទឹកបានបញ្ជាក់ថា នៅរយៈពេលនេះ អាចនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះពីខ្សោយទៅមធ្យម កើនឡើងក្នុងតំបន់មួយចំនួនរបស់កម្ពុជា។ ទន្ទឹមនោះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នជាមួយនឹងបាតុភូតខ្យល់កន្ត្រាក់ផងដែរ៕
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដូចខាងក្រោម ៖