ស្រ្តីជនជាតិខ្មែរម្នាក់ទៀត អាយុ៦២ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (១៩ មិនា​ ២០២១) តាមការប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា លោកស្រី ងឿន សុថានី ភរិយារបស់ តារាចម្រៀង ហួរ ឡាវី និងជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត មានអាយុ៦២ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺប៉ុន្មានថ្ងៃ។

លោកស្រី ងឿន សុថានី និងកញ្ញាវី ឌីណែត រួមទាំងប្អូនស្រីពៅម្នាក់ទៀត ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកសម្រាប់លោក ហួរ ឡាវី វិញ សម្រាប់លទ្ធផលធ្វើតេស្តលើកទី១ បានបង្ហាញថា មិនមានជំងឺកូវីដ-១៩ នោះទេ។

លោកស្រី ងឿន សុថានី មានអការ:រលាកសួតទាំងសងខាងធ្ងន់ធ្ងរ និងខ្វះអ៊ុកស៉ីសែនខ្លាំង, មានសញ្ញាស្លោកបេះដូង និងខ្សោយបេះដូងស្រួចស្រាវធ្ងន់ធ្ងរ។ អ្នកជំងឺបានស្លាប់នៅថ្ងែទី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ម៉ោង១១៖៤៥នាទីដោយរលាកសួតខ្លាំង ស្លោលបេះដូងខ្លាំង ដោយសារមេរោគកូវីដ១៩ លើអ្នកជំងឺទឹកនោមផ្អែម លើសឈាមនិងធាត់ខ្លាំង។

សូមបញ្ជាក់ថា​ រហូតដល់ពេលនេះ មានអ្នកជំងឺ២នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដោយជនទី១ ជាបុរសអាយុ៥០ឆ្នាំ បានទទួលមរណភាព កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ខណៈអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ដែរ បានស្លាប់ដោយសារជំងឺបេះដូង ពេលកំពុងសម្រាកព្យាបាល៕

Related Articles

Back to top button
Close
Close