ព្រឹកនេះសម្តេចតេជោហ៊ុនសែនអញ្ជើញពិនិត្យមើលការជួសជុលកែលម្អស្តូប​ព្រះ​បរម​រូបមព្រះបរមរតនៈកោដ្ឋ

សារព័ត៌មាន Cambodia News/

ភ្នំពេញ (១៩ មិនា ២០២១) ៖ នាព្រឹកថ្ងៃ ១៩ ខែ មិនា ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា​បានអញ្ជើញពិនិត្យមើលការជួសជុលកែលម្អស្តូប​ព្រះ​បរម​រូបមព្រះបរមរតនៈកោដ្ឋ ព្រះ​មហាវិរក្សត្រ ព្រះបាទ នរោត្តម សីហនុ ដែលស្ថិតនៅលើសួនច្បារសម្តេច ហ៊ុន សែនខាង កើតវិមានឯករាជ្យ។

បើតាមអភិបាលរាជធានីភ្នំពេញការជួសជុលកែលម្អស្តូបព្រះបរមរតនៈកោដ្ឋ រហូតមកដល់ពេលនេះសម្រេចបានប្រមាណ៩៥ ភាគរយ ហើយនឹងគ្រោងឲ្យ រួចរាល់នៅចុង ខែមិនានេះ។

​លោក​អភិបាលបាន​ថ្លែងថាៈស្តូបព្រះបរមរតនៈកោដ្ឋ រដ្ឋបាល​រាជ ធានី​ភ្នំពេញ បាន​ជួសជុល​និង​ថែ ទាំ​ជាប់​ជាប្រចាំ ជាទី​កន្លែង​ដែល​យើង តែង​ប្រារព្វ ពិធី​ថ្វាយ​កុសល ឧិ​ទ្ទិស​ដល់​ដួង​ព្រះ​វិញ្ញាណ​ក្ខ័​ន ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតនៈ​កោដ្ឋ ជា​រៀងរាល់ឆ្នាំ​។​

ព្រះករុណា​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ទ្រង់​បាន​យាង​សោយ​ព្រះ​ទិវង្គត​នៅ​ថ្ងៃ​ទី ១៥ ខែ តុលា ឆ្នាំ ២០១២ នៅ​ឯ​មន្ទីរពេទ្យ​ធំ ក្នុង​ទីក្រុង ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ព្រះជន្ម ៩០ ព្រះវស្សា ដោយ​ព្រះ​រោគគាពាធ ដែល​ជា​ការ​បាត់បង់​ដ៏​ធំធេង​របស់​កម្ពុជា៕

Related Articles

Back to top button
Close
Close