ថ្ងៃនេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២០នាក់ទៀត ខណៈអ្នកជាសះស្បើយចំនួន៨៣នាក់
សារព័ត៌មាន Cambodia News/
ភ្នំព៣ញ (១៥ មីនា ២០២១) ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លង កូវីដ១៩ ថ្មីចំនួន២០នាក់ទៀត ក្នុងនោះករណីឆ្លងក្នុងសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍«សហគមន៍ ២០កុម្ភៈ» ចំនួន១៨នាក់ អ្នកដំណើរចូលមកកម្ពុជា១នាក់ និងពលករខ្មែរមកពីប្រទេសថៃ១នាក់ ខណៈអ្នកជាសះស្បើយមានចំនួន៨៣នាក់ ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១៣២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៧៣០នាក់ ស្លាប់១នាក់ និងអ្នកជំងឺចំនួន៥៩២នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕