ក្រសួងសុខាភិបាលប្រកាសផ្លូវការអំពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ លើប្រជាពលរដ្ឋចាប់ពីអាយុ៦០ឆ្នាំឡើងទៅ

សារព័ត៌មាន Cambodia News/

ភ្នំពេញ (៥ មីនា ២០២១) ៖  ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសអំពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ បន្តជូនដល់ជនអាទិភាព និងប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រះសីហនុ ចាប់ពីថ្ងៃនេះតទៅ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ–១៩ (Astra ZerecalSerum Institute of India «COVISHIELD» នឹងត្រូវផ្តល់ ជូនជាពិសេសដល់ក្រុមមនុស្សដែលងាយរងគ្រោះនឹងជំងឺកូវីដ-១៩ មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅទាំងអស់ដែលរស់នៅក្នុង រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ។

ហេតុនេះប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅសូមអញ្ជើញទៅទទួលវ៉ាក់សាំង នេះ ដោយកន្លែងចាក់វ៉ាក់សាំងមាននៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យ កុមារ ជាតិ និងនៅតាមមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត ព្រមទាំងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ដែលនៅជិត គេហដ្ឋានលោកអ្នក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្រសួងបានបន្តថា ចំពោះបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសចំណុះស្នងការរាជធានី/ខេត្ត មន្ត្រីរាជការស៊ីវិលជួរមុខ និង មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា អាជ្ញាធរខេត្ត ស្រុក ឃុំ/សង្កាត់ ភូមិ កម្មករប្រមូលសំរាម ដែលមានអាយុចាប់ពី ១៨ ដល់ ៥៩ឆ្នាំ សូមបន្តមកទទួលវ៉ាក់សាំង (ស៊ីណូហ្វាម «Sinopharm Beijing Institute of Biological Products») ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សាធារណរដ្ឋប្រជាមានិតចិន។

ការចាក់វ៉ាក់ សាំងនេះ គឺនឹងផ្តល់ជូនដល់ក្រុមអាយុចាប់ពី ១៨ឆ្នាំដល់ ៥៩ឆ្នាំ ទាំងជនជាតិខ្មែរដែលស្ថិតនៅក្នុងក្រុម មនុស្សដែលក្រសួងធ្លាប់បានចេញសេចក្ដីជូនព័ត៌មានមុនៗរួចហើយ។ ដោយឡែក សិស្សនិស្សិតដែល ត្រូវ ត្រឡប់ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឬប្រទេសផ្សេងៗ សូមទៅចាក់វ៉ាក់សាំង តាម ក្រុមអាយុនេះ នៅតាមទីកន្លែងដូចបានជម្រាបជូនខាងលើនេះ៕

Related Articles

Back to top button
Close
Close