វិបត្តិដីធ្លីនៅកម្ពុជាអាចនាំឲ្យមានអស្ថិរភាពក្នុងសង្គម
ថ្ងៃទី៥ មករា ២០១២ សហរដ្ឋអាមេរិក បានព្រមានថា វិបត្តិដីធ្លីនៅកម្ពុជា អាចនាំឲ្យមានអស្ថិរភាពក្នុងសង្គម ដោយសារការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ នឹងមានការចាប់ខ្លួនក្រុមអ្នកតវ៉ាចំនួន ១០នាក់ ហើយនឹងបានធ្វើឲ្យមនុស្សប្រមាណ ៤០នាក់រងរបួសក្នុងហេតុការណ៍ហិង្សានោះ។
លោក ស្ហ៊ន ម៉ាគីនថូស មន្ត្រីនាំពាក្យនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បាននិយាយថា សហរដ្ឋអាមេរិកនៅតែព្រួយបារម្ភ ពីបញ្ហាទំនាស់ដីធ្លីជាច្រើនដោយគ្មានការដោះស្រាយ អាចនាំឲ្យមានអស្ថិរភាពក្នុងប្រទេស។
ពេលនេះស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ បានទទួលយកបត្តិរបស់អ្នកភូមិសហគមន៍បុរីកីឡា ដែលបានស្នើឲ្យស្ថានទូតជួយអន្តរាគមន៍ទៅភាគីក្រុមហ៊ុន ឲ្យដោះស្រាយផ្ដល់សំណងជូនពួកគាត់ ចំពោះការបាត់បង់ដីធ្លីនោះ៕