ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន៣៤នាក់ថែមទៀត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣ មីនា ២០២១) ៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៤នាក់ថែមទៀត ដែលសុទ្ធតែជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» និងមានអ្នកជំងឺចំនួន៤នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៨៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៧៨នាក់ និងអ្នកជំងឺចំនួន៣៦៦នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕