ទីតាំង៥ កន្លែង នៅខេត្តព្រះសីហនុ ត្រូវបិទភ្លាមៗក្រោយរកឃើញអ្នកឆ្លងកូវីដថ្មី ២នាក់
សារព័ត៌មាន Cambodia News/
ព្រះសីហនុ (២៤ កុម្ភៈ ២០២១) ៖ យោងតាមការបង្ហោះសារនៅលើបណ្តាញសង្គម របស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពេលព្រឹកនេះ បានឱ្យដឹងថា បច្ចុប្បន្នខេត្តព្រះសីហនុ បានរកឃើញជនជាតិចិនពីរនាក់ មានវិជ្ជមានកូវីដ-១៩ ដែលស្នាក់នៅក្រុងព្រះសីហនុ ហើយធ្លាប់បានទៅក្លឹប N8 នៅក្នុងរាជធានីភ្នំពេញ។
ក្រោយទទួលដំណឹងខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ភ្លាមៗ ដោយធ្វើការបិទទីតាំងសំខាន់ៗចំនួន ៥កន្លែង ជាបណ្តោះអាសន្ន ដោយសារទីតាំងនោះ ជានជាតិចិនឆ្លងកូវីដ១៩ថ្មីខាងលើ ធ្លាប់បានទៅ។ ទីតាំងទាំងនោះ រួមមានដូចខាងក្រោម៖
១. ទីតាំង Jin Bei Casino & Hotel
២. ទីតាំង Jin Bei Palace Hotel
៣. ទីតាំង Jin Bei Artisan Hotel
៤. ទីតាំង អគារស្នាក់នៅរួមរបស់ជិញប៉ី
៥. ទីតាំង Crowne Plaza Hotel (សណ្ឋាគារហ័ងហ្គ័នជាយី)
សូមបញ្ជាក់ថា កាលពីព្រឹកមិញនេះដែរ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដថ្មី ចំនួន៤០នាក់ ផងដែរ ៕