ក្រសួងអប់រំសម្រេចផ្អាកសាលាចំនួន៥ទីតាំងទៀត នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២២ កុម្ភៈ ២០២១) ៖ អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ ស្រុកស្អាង អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្ដាល សាលាបឋមសិក្សាកូលាបទី១ និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ ត្រូវ​បាន​ ក្រសួងអប់រំយុវជន និងកីឡា បានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន។

យោង​តាមសេចក្តីជូនដំណឹងដែលទទួលបាននៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ បាន​ឲ្យ​ដឹង​ថា ការ​សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ននេះ​ គឺ​ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍។ នេះបើ​

ក្រសួងអប់រំបាន​បញ្ជាក់​ថា ​ក្រសួងតម្រូវឲ្យគ្រឹះស្ថានសិក្សាទាំងនេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ហើយ​បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើ សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ សូមទំនាក់ទំនងទៅសេវាសុខាភិបាល៕

​ ​

Related Articles

Back to top button
Close
Close