យុវតីអាយុ១៧ឆ្នាំម្នាក់បានរត់ចេញពីមណ្ឌលចត្តាឡីសក័ទៅតាមសង្សារបាត់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ កុម្ភៈ ២០២១) ៖ យោងតាមរបាយការណ៍ របស់មន្ទីរព័ត៌មានខេត្តព្រះវិហារ ផ្ញើជូនឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានឲ្យដឹងថា យុវតីម្នាក់អាយុ១៧ឆ្នាំ បានរត់ចេញពីមណ្ឌល ចត្តាឡីសក័ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជយ័ តាមសង្សារទៅបាត់ស្រមោល ។
ឯកឧត្តមរដ្ឋមន្ត្រីព័ត៌មាន បានបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៦ កុម្ភៈនេះថា «យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាន នគរបាលខេត្ត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ តាមសង្សាឈ្មោះ ឌិន សាម៉ឹយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្ការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រហូតមកដល់ពេលនេះ ឈ្មោះនេះមិនទាន់មានមុខចូលមក ក្នុងមូលដ្ឋានយើងខ្ញុំនៅឡើយទេ» ៕