សម្តេចតេជោ សម្រេចឧបត្ថម្ភថវិកា និងសម្ភារជូនខេត្តជាប់ព្រំដែនថៃចំនួន៤ បន្ថែមទៀត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ កុម្ភៈ ២០២១) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឧបត្ថម្ភថវិកា និងសម្ភារបន្ថែមជូនទៅខេត្តចំនួន៤ជាប់ព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការឲ្យដឹងពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។
លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់បានឲ្យដឹងថា ថវិកា សម្ភារ និងស្បៀងទាំងនេះ ត្រូវបានបែកចែកដូចតទៅ៖
១ ៖ ខេត្តបាត់ដំបង ទទួលបានថវិកា ៣០០លានរៀល, ទឹកសុទ្ធ១០០០កេស និងមីកញ្ចប់១០០០កេស
២ ៖ ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា ៣០០លានរៀល និងឃីត១០០០សម្រាប់
៣ ៖ ខេត្តឧត្ដរមានជ័យ ទទ៊ួលបានថវិកា ៤០០លានរៀល, ឃីត ៥០០សម្រាប់ និងទឹកសុទ្ធ១០០០កេស
៤ ៖ ខេត្តប៉ៃលិន ទទួលបានថវិកា៥០០លានរៀល, ទឹកសុទ្ធ១០០០កេស និងមីកញ្ចប់១០០០កេស
ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ៕