ក្រុមប្រឆាំងនៅមីយ៉ាន់ម៉ាអំពាវនាវឲ្យមានការចូលរួមធ្វើបាតុកម្មតវ៉ាបន្ថែមទៀតប្រឆាំងរដ្ឋប្រហារ
សារព័ត៌មាន Cambodia News/
មីយ៉ាន់ម៉ា (៨ កុម្ភៈ ២០២១) ៖ យោងតាមការចេញផ្សាយសារព័ត៌មាន CNA បានឲ្យដឹងថា ក្រុមប្រឆាំងរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទ ទី៨ ខែកុម្ភៈនេះ បានអំពាវនាវឱ្យមនុស្សចូលរួមធ្វើបាតុកម្មតវ៉ាកានើតែច្រើនបន្ថែមទៀត បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានចូលរួមបាតុកម្មនៅចុងសប្តាហ៍ប្រឆាំងនឹងរដ្ឋប្រហារ។
ហេតុការណ៍បាតុកម្មកាលពីថ្ងៃអាទិត្យម្សិលមិញត្រូវបានក្រុមអ្នកអង្កេតស្ថានការណ៍នៅមីយ៉ាន់ម៉ាបានអះអាងថា ការផ្ទុះបាតុកម្ម នៅប្រទេសមីយ៉ាន់ម៉ានៅពេលនេះ គឺស្ថិតក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឆ្នាំ២០០៧ ដោយកាលណោះសូម្បីតែព្រះសង្ឃ ក៏បាននិមន្តចូលរួមធ្វើបាតុកម្ម ដើម្បីផ្លាស់ប្តូររបបយោធានៅមីយ៉ាន់ម៉ាផងដែរ។
មកដល់ពេលនេះ មិនទាន់មានមន្ត្រីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាណាម្នាក់ ចេញមុខមកធ្វើការឆ្លើយតប ចំពោះការធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យ និងគម្រោងធ្វើបាតុកម្មនៅថ្ងៃចន្ទនេះឡើយ។ យ៉ាងណាក៏ដោយ រថយន្តដឹកយោធាជាច្រើនគ្រឿង ត្រូវបានគេប្រទះឃើញចល័តចូលទៅក្នុងទីក្រុង រ៉ង់ហ្គូន កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ៕