ក្រុមហ៊ុន​ឯកជន ចំនួន ៣ នឹង​ចាប់ធ្វើ​អាជីវកម្ម ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (៥ កុម្ភៈ ២០២១) ៖ ពេល​នេះ​សាលា​រាជធានី​ភ្នំពេញបាន​ឲ្យ​​ដឹង​ថា  ក្រុមហ៊ុន​ឯកជន ចំនួន ៣ នឹងធ្វើ​អាជីវកម្ម ប្រមូល​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ​ ដោយ​ក្រុមហ៊ុន​ឯកជន​ទាំង ៣​នោះ រួមមាន ក្រុមហ៊ុន​ស៊ីន​ទ្រី ក្រុមហ៊ុន Mizuda Group Co.,Ltd និង​ក្រុមហ៊ុន 800 Super/GAEA​។​

​សាលា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​តំណាង​ពាក់ព័ន្ធ​ចូលរួម ពិធី​ប្រគល់​-​ទទួល​កិច្ចសន្យា ស្តីពី​ការផ្តល់សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​សាលា​រាជធានី​ភ្នំពេញ បានប្រកាស​រក​ក្រុមហ៊ុន​ឯកជន​អោយ​ចូលរួម​ដេញថ្លៃ​តំបន់​គ្រប់គ្រង​សំរាម​នៅ​រាជធានី​ភ្នំពេញ ដែល​នឹងត្រូវ​បែង​ចែកជា​៣​តំបន់ ដើម្បីអោយ​ការ​គ្រប់​គ្រប់​កាកសំណល់​ក្នុង​រាជធានី​ភ្នំពេញ​កាន់​តែមាន​ប្រសិទ្ធិភាព ដោយ​ក្រុមហ៊ុន​ចំនួន​៣​នឹងត្រូវ​ជ្រើសរើស អោយមាន​គ្រប់គ្រង​សំរាម​តាម​តំបន់​នីមួយៗ​។ ហើយ​ដាក់​ឲ្យ​ក្រុមហ៊ុន​ឯកជន ដេញថ្លៃ ប្រមូល និង​គ្រប់គ្រង​សំរាម នៅ​រាជធានី​ភ្នំពេញ ដោយ​ក្រុមហ៊ុន​១ មាន​សិទ្ធិ​ទទួល​បានតែ ១​តំបន់​ប៉ុណ្ណោះ​៕

 

Related Articles

Back to top button
Close
Close