ព្យុះព្រិលទឹកកកដ៏ធំមួយ វាយប្រហារភាគខាងជើងនៃប្រទេសជប៉ុន
សារព័ត៌មាន Cambodia News/
ជប៉ុន (២០ មករា ២០២១) ៖ ភាគខាងជើងនៃប្រទេសជប៉ុនត្រូវបានព្យុះទឹកកកដ៏ធំមួយវាយប្រហារបណ្តាលឱ្យរថយន្ត ១៣០ គ្រឿងបុកបន្តកន្ទុយគ្នា ខណៈមនុស្សម្នាក់ស្លាប់ និង១០នាក់ទៀតរងរបួស ព្យុះនេះបានបក់បោកលើផ្លូវ Tohoku Expressway ស្ថិតក្នុងខេត្ត Miyagi នៅវេលាថ្ងៃត្រង់ កាលពីនៅថ្ងៃអង្គារ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC។
ក្រុមមន្ត្រីបាននិយាយថា មនុស្សប្រហែល ២០០ នាក់ត្រូវបានជាប់គាំងនៅក្នុងគំនរព្រិលទឹកកក ខណៈអ្នកជួយសង្គ្រោះ កំពុងដុតដៃដុតជើង នៅកន្លែងកើតហេតុ។
ប្រទេសជប៉ុនបានទទួលរងការវាយប្រហារដោយព្យុះព្រិលយ៉ាងខ្លាំងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយផ្នែកខ្លះនៃប្រទេសនេះមើលឃើញការធ្លាក់ព្រិលច្រើនទ្វេដងលើសពីធម្មតា៕