រដ្ឋមន្រ្តីព័ត៌មាន ៖ អ្នកសារព័ត៌មានកុំទៅយកព័ត៌មានក្នុងដែនសមត្ថកិច្ចដែលហាមឃាត់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ មករា ២០២១) ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានក្រើន រំលឹកជាថ្មីទៀត ដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថត យកព័ត៌មាននៅក្នុងដែន សមត្ថកិច្ចរបស់អាជ្ញាធរដែលហាមឃាត់កំពុងបំពេញកិច្ចការងារ ព្រោះខុសវិជ្ជាជីវៈសារព័ត៌មាន។
លោករដ្ឋមន្ត្រីបានព្រមានថា បើនៅមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ច មានសិទ្ធិ ចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន ពេលនោះតែម្តង ។ ដូច្នេះអ្នកសារព័ត៌មាន ត្រូវយល់ឲ្យ បានច្បាស់ពីកិច្ចការងារនេះ ហើយចូរកុំគិតថាខ្លួនជាអ្នកសារព័ត៌មាន មានសិទ្ធិថតបានគ្រប់ទី កន្លែងនោះទេ ត្រូវយល់ពីការងាររបស់សមត្ថកិច្ច។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយចូរក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ម្សិលមិញ ៕