ប្រធានាធិបតីទើបជាប់ឆ្នោតសហរដ្ឋអាមេរិកទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាសម្រាប់ដូសដំបូង
សារព័ត៌មាន Cambodia News/
អាមេរិក (២២ ធ្នូ ២០២០) ៖ តាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ចូ បៃដិន បានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) សម្រាប់ដូសដំបូងរួចហើយដោយមានការចាក់ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)
ការទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) គឺដើម្បីជាការបង្កើននូវទំនុកចិត្ត ជូនដល់ពលរដ្ឋអាមេរិកាំងទាំងអស់ ចំពោះប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង ដែលត្រូវអភិវឌ្ឍនឡើងដោយក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer និង BionNTech។
លោក ចូ បៃដិន នៅតែអះអាងថា លោកនឹងចាប់ផ្តើមយុទ្ធការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ដែលបានសម្លាប់ជីវិតមនុស្សនៅអាមេរិកជាង ៣១៥,០០០នាក់ទៅហើយនេះ នៅក្រោយពេលលោកស្បថឡើងកាន់តំណែង ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០៕