តែក្នុងមួយថ្ងៃពលករខ្មែរចេញពីថៃចូលមកស្រុកវិញចំនួន៥៥១នាក់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២២ ធ្នូ ២០២០) ៖ យោងតាមទិន្នន័យរបស់ស្ថានកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ បានឲ្យដឹងថា គ្រាន់តែ​ក្នុង​រយៈពេល​១​ថ្ងៃ​ទី​២០ ​ខែ​ធ្នូ ​ឆ្នាំ​២០២០​មាន​ពលករ​ខ្មែរ​ដែល​ចេញពី​ប្រ​ទេស​ថៃ​ចូល​កម្ពុជា​តាម​​ច្រ​ក​ព្រំដែន​នានា​មាន​ចំនួន​៥៥១​នាក់​ ក្នុងនោះជាស្ត្រីមានចំនួន១៩៥នាក់ និងក្មេងៗ ចំនួន១១នាក់។

​ តាម​ទិន្នន័យ​ដែល​ស្ថាន​កុងស៊ុល​កម្ពុជា​ប្រ​ចាំ​ខេត្ត​សា​កែវ​ប្រទេស​ថៃ​ដែល​បាន​ផ្ញើ​ជួន​លោក​ប្រាក់​ សុខុន​ ឧ​ប​នាយ​ក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​កិ​ច្ចសហប្រតិបត្តិការ​អន្តរជាតិបានបញ្ជាក់ថា ចំនួន​៥៥១​នាក់​ដែល​ចេញពី​ថៃ​ចូ​លមក​កម្ពុជា​នោះ ​ចូល​តាម​ច្រក​ចំ​នួន​៨​រួមមាន ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ចំនួន​៥៤​នាក់ ​ស្រី​៦​នាក់​ ច្រក​ដូង​២៥៤​នាក់ ​ស្រី​៩២​នាក់ ច្រក​ព្រំ​២០​នាក់​​ ស្រី​១​នាក់ ច្រក​ម៉ាឡៃ​៦​នាក់​ស្រី​១​នាក់​ ច្រក​អូរ​បី​ជាន់​១៩៣​នាក់​ ស្រី​៨៥​នាក់ ច្រក​បឹង​ត្រ​កួន​៦​នាក់​ស្រី​២​នាក់​ ច្រក​តំបន់​ស្ត​ក​ស្តោ​រ​៦​នាក់ ​ស្រី​៣​នាក់​និង​តំបន់​ចាន់​គី​រី​១២​នាក់​ ស្រី​៥​នាក់​។​

សូមជម្រាបថា ការ​ចាកចេញ​របស់​ព​ល​ករ​ខ្មែរ​ពី​ថៃនោះគឺ​ បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ជំងឺ​កូ​វី​១៩​នៅ​ខេត្ត​សា​មុត​ស​ខន​ប្រទេស​ថៃ ​ចូល​សហគមន៍​។​ ទន្ទឹមនោះអាជ្ញាធរថៃបានសម្រេចបិទខេត្តទប់ស្កាត់​កា​រឆ្លង​រាតត្បាត​សា​មុត​សា​ខន​ និង​ដាក់​បម្រាម​គោចរ ​និង​វិធានការ​ផ្សេងៗ​ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងសហគមន៍៕

 

 

Related Articles

Back to top button
Close
Close