សម្តេចតេជោ ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ការប្រឡងបាក់ឌុប មិនទាន់អាចធ្វើបានទេ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ក្នុងឱកាស​ថ្លែងសារពិសេស ជូនជនរួមជាតិពាក់ព័ន្ធ នឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺ​កូវីដ-១៩ នៅព្រឹកថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អានុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា គួរជ្រើសរើសវិធីផ្សេង ខណៈការប្រឡងបាក់ឌុប នឹងមិនអាចធ្វើបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនោះទេ។

សម្ដេចតេជោ បានមានប្រសាសន៍ថា ការប្រឡងបាក់ឌុប មិនទាន់អាចធ្វើបានទេនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ព្រោះលទ្ធភាពនៃការប្រកាសបិទព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា អាចនឹងធ្វើឡើងនៅក្រោយថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខឯណោះ៕ ដោយ ៖ ហេង នាង​

រូបភាព​ឯកសារ

 

Related Articles

Back to top button
Close
Close