សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៥ វិច្ឆិកា ២០២០) ៖ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាន​អញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» នៅវិមានសន្តិភាព។

មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានឯកឧត្តម គី តិច ជាប្រធាន និងមានសមាជិកសរុប១៣៨រូប នៅគ្រប់រាជធានី-ខេត្ត។ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បង្កើតឡើងក្នុងគោលដៅជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។

ចាប់តាំងពីបង្កើតឡើង «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ ដើម្បីសម្រួលដល់ការទាក់ទងរបស់ស្ត្រីមានបញ្ហា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានប្រកាសបង្ហាញលេខទូរស័ព្ទជាសាធារណៈផងដែរ៕ ដោយ ៖ ហេង នាង​

 

Related Articles

Back to top button
Close
Close