បុរសម្នាក់អារកសម្លាប់ក្មេងអាយុ ១១ខែ និងដេញកាប់សមត្ថកិច្ចហេីយសារភាពថា «មកពីខឹងជ្រុល »

សារព័ត៌មាន Cambodia News/

ដោយ ៖ សហការី

កំពង់ចាម (១៩ វិច្ឆិកា ២០២០) ៖ បុរស ម្នាក់ បានធ្វើសកម្មភាពចាប់អារកសម្លាប់ក្មួយចិញ្ចើមអាយុ ១១ខែ ហេីយដេញកាប់ទាំងសមត្ថកិច្ចទៀតក្រោយពីចាប់ខ្លួនបានជនសង្ស័យបានឆ្លើយសារភាពយ៉ាងខ្លីថា «មកពីខឹងជ្រុល » ។

ករណី ឃាតកម្ម នេះ បាន កើត មាន ឡើង កាល ពី វេលាម៉ោង ៦និង ៣០ ព្រលប់ ថ្ងៃ ទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចវាលស្រែ កំពួយប្រណាំង ស្ថិតក្នុង ភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

លោក វរសេនីយ៍ឯក ប៉ាន់ ដន អធិការនគរបាលស្រុកកំពង់សៀមបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្រ៊ីន បូនិន ហៅប៉ូច ភេទប្រុស អាយុ៣៤ឆ្នាំ បានយកកាំបិតអារកសម្លាប់ក្មេងប្រុសរងគ្រោះឈ្មោះ ប៊ុនថុន សុខចំរើន អាយុ១១ខែ (ត្រូវជាកូនរបស់បងជនសង្ស័យសុំគេយកមកចិញ្ចឹម) អ្នកទាំងពីរមានទីលំនៅក្នុងភូមិទួលរកាឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង និងកម្លាំងប្រជាការពារ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត សម្របសម្រួល ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចាត់វិធានការជាបន្ទាន់ចុះដល់កន្លែងកើតហេតុ ដេីម្បី ធ្វើការស្រាវជ្រាវរុករកជនសង្ស័យ រហូតដល់វេលាម៉ោង២១និង៣០នាទី សមត្ថកិច្ចបានរកឃើញជនសង្ស័យខាងលើ ដោយគ្រាន់តែឃើញសមត្ថកិច្ចភ្លាម ស្រាប់តែជនសង្ស័យខាងលើបានទាញកាំបិតខ្វែវ ដេញកាប់ សមត្ថកិច្ច បណ្តាលឲ្យត្រូវ ចំខ្នងកម្លាំងប្រជាការពារម្នាក់ ហើយ ក៏ ត្រូវ កម្លាំង ជំនាញ ចាប់ ខ្លួន បាន សម្រេច ។

លោក វរសេនីយ៍ឯក ឯក ប៉ាន់ ដន បាន បញ្ជាក់ ថា ក្រោយ ពី ចាប់ ខ្លួន ជនសង្ស័យ បាន ឆ្លើយ សារភាព យ៉ាង ខ្លី ថា «មក ពី ខឹង ជ្រុល» ទេីប ធ្វើ ដូច្នោះ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ បាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីធ្វើការសួរនាំ និង កសាង សំណុំរឿងតាមនីតិវិធី ច្បាប់ ៕

 

Related Articles

Back to top button
Close
Close