អង្គការសហប្រជាជាតិ​​​សន្យាជួយកាត់បន្ថយ​​​គម្លាតរវាងអ្នកមាន និងអ្នកក្រនៅកម្ពុជា

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ បន្ទាប់ពីជំនួបបិទទ្វារវាង លោកស្រី Noeleen Heyer អគ្គលេខាធិការរង នៃ អង្គការ សហប្រជាជាតិ និង ឯកឧត្តម ហោ ណាំហុង។ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងកាបរទេសបានឲ្យដឹងថា អង្គការ សហប្រជាជាតិសន្យាជួយកាត់បន្ថយភាពក្រីក្រ និងគម្លាតរវាងអ្នកមាន និងអ្នកក្រនៅកម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូល ផងដែរ។

ឯកឧត្តម អ៊ុច បូរិទ្ធ បានលើកឡើងថា អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ (អ.ស.ប.) លោក បាន គីមួន នឹងមកបំពេញ ទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០១២ខាងមុខដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន UN ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា កាលពីអំឡុងខែតុលា ឆ្នាំ២០១០កន្លងទៅនេះ អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក បាន គីមួន បាន មកបំពេញទស្សនកិច្ច នៅកម្ពុជាម្តងហើយ ដែលកាលនោះធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងភាគីទាំង ពីរ៕

Related Articles

Back to top button
Close
Close