ក្រសួងធនធានទឹក ៖ ឥទ្ធិពលព្យុះម៉ូឡាវ នឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ចុងខែនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ តុលា ២០២០) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌មានកាលកាលពីម្សិលមិញថា ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) នឹងធ្វើដំណើរចូលភាគកណ្តាលប្រទេសហ្វីលីពីន រួចចូលសមុទ្រចិនខាងត្បូង បន្ទាប់មកនឹងថមថយឥទ្ធិពលពេលមកដល់ប្រទេសវៀតណាម នៅថ្ងៃទី២៨ តុលា ២០២០។ ព្យុះនេះ នឹងបន្តដំណើរចូលតំបន់ប៉ាសុងរបស់ឡាវ ដោយថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាបនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។
ស្ថានភាពនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយនឹងខ្យល់ខ្លាំង។ ចំណែកបណ្តាខេត្តវាលទំនាបក៏នឹងមានភ្លៀងធ្លាក់ច្រើនផងដែរ៕