គិតត្រឹមព្រឹកថ្ងៃទី១៦ តុលា អ្នកស្លាប់ដោយជំនន់ទឹកភ្លៀងនៅកម្ពុជាមានចំនួន ១៨នាក់ និងជម្លៀសជាង២ម៉ឺននាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ តុលា ២០២០) ៖ យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្ដរាយនៅថ្ងៃទី១៦ តុលា បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ តុលា ដល់ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ នៅកម្ពុជា មានស្លាប់ដោយសារជំនន់ទឹកភ្លៀង ចំនួន១៨នាក់ និងជម្លៀសប្រជាជន ប្រមាណ៦.២៩៨គ្រួសារ ស្មើនឹងប្រមាណ ២៥.១៩២នាក់។
លិខិតរបស់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្ដរាយបន្តថា នៅកម្ពុជា មានរាជធានី-ខេត្ត ចំនួន១៩ បានទទួលរងប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង រួមមាន ៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្ដាល កំពង់ឆ្នាំង និងកំពង់ធំ ៕