អ្នកជំនាញផ្នែកសុខភាពរបស់សហរដ្ឋអាមេរិករិះគន់ លោក ដូណាល់ ត្រាំ

សារព័ត៌មាន​ Cambodia News/

អាមេរិក (៧ តុលា ២០២០) ៖ ក្រុមអ្នកជំនាញផ្នែកសុខភាពជាច្រើនរបស់សហរដ្ឋអាមេរិកបានរិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើសម្តីរបស់លោកដែលបាននិយាយថា លោកកំពុងឆ្លងកាត់វីរុស Covid-19 ហើយ ហើយជំងឺនេះមិនមានផលប៉ះពាល់ខ្លាំង ដូចដែលលោកបានឮគេនិយាយនោះទេ។

ការលើកឡើងបែបនេះ ធ្វើឲ្យក្រុមអ្នកជំនាញបានរិះគន់ថា លោក ត្រាំ កំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋអាមេរិក មិនរក្សាគម្លាតសុវត្ថិភាព និងមិនខ្លាចឆ្លងវីរុសនេះ ខណៈដែលនៅពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមានមនុស្សឆ្លងវីរុស Covid-19 សរុបប្រមាណជាង ៧,៧១៧,៨៩០នាក់ និងអ្នកស្លាប់សរុបដោយសារវីរុសនេះ មានប្រមាណជាង ២១៥,៧២០នាក់។

លោក ដូណាល់ ត្រាំ បានអំពាវនាវដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យរៀនរស់នៅជាមួយវីរុស Covid-19 ដែលជាការផ្គើនអ្នករិះគន់ ខណៈដែលប្រធានាធិបតីរូបនេះ បានចាកចេញពីមន្ទីរពេទ្យទៅកាន់សេតវិមាន។

សូមបញ្ជាក់ថា អ្នកជំនាញផ្នែកសុខភាពរបស់សហរដ្ឋអាមេរិកបានរិះគន់លោក ត្រាំ យ៉ាងខ្លាំងលើការសម្រេចចិត្តរបស់ប្រធានាធិបតីរូបនេះ ក្នុងការចាកចេញពីមន្ទីរពេទ្យ Walter Reed កាលពីថ្ងៃអង្គារទៅកាន់សេតវិមានវិញ ទាំងដែលលោកនៅមានផ្ទុកវីរុស Covid-19 នៅឡើយ ដែលអាចប្រឈមនឹងហានិភ័យ ដល់អាយុជីវិតរបស់លោកផង និងអាចចម្លងវីរុសនេះទៅអ្នកដទៃទៀត បានយ៉ាងងាយផង៕

 

Related Articles

Back to top button
Close
Close