ថ្ងៃនេះរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​០២នាក់ថែមទៀត​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៥ តុលា ២០២០) ៖ ​ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២នាក់ ហើយ គ្មានករណីព្យាបាលជាសះស្បើយនោះទេ ខណៈដែលអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន៥នាក់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីនោះ មានបុរសជនជាតិបារាំង អាយុ២៧ឆ្នាំ និងស្ត្រីជនជាតិឥណ្ឌា អាយុ៣៤ឆ្នាំ ដែលពួកគេត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យរួចរាល់ហើយ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា បានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៨០នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន៥នាក់៕

 

Related Articles

Back to top button
Close
Close