ថ្ងៃទី១ តុលា ក្រសួង​សុខាភិបាល​ប្រកាស​ពីរ​កឃើ​ញករណី​វិជ្ជ​មាន​កូវីដ-១៩​ ថ្មី​​០១នាក់​​បន្ថែម​ទៀត

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០២ តុលា ២០២០) ៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ១នាក់ លើស្ត្រីជនជាតិខ្មែរ ដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិក ហើយគ្មានករណីព្យាបាលជាសះស្បើយនោះទេ ខណៈដែលអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន៣នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា បានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៨នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន៣នាក់។

ក្នុងនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែចំនួន០១នាក់ និងមន្ទីរពេទ្យខេត្តសៀមរាប ចំនួន០១នាក់ និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងចំនួន១នាក់៕

Related Articles

Back to top button
Close
Close