អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅមីយ៉ាន់ម៉ាកើនឡើងចំនួន ៣០នាក់បន្ថែមទៀត
សារព័ត៌មាន Cambodia News/
មីយ៉ាន់ម៉ា (៣០ កញ្ញា ២០២០) ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ់២០២០ថា មីយ៉ាន់ម៉ា ត្រូវបានគេរាយការន៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៨៩៧នាក់ គិតត្រឹមថ្ងៃចន្ទ នេះបើយោងតាមសេចក្តីប្រកាសមួយ ចេញដោយក្រសួងសុខាភិបាល និងកីឡា ។
ករណីថ្មីត្រូវបានគេបញ្ជាក់ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសរុបកើនឡើងដល់ ១១.៦៣១នាក់ ។
សេចក្តីប្រកាសបានឲ្យដឹងថា មានអ្នកស្លាប់បន្ថែមចំនួន ៣០នាក់ ដោយសារជំងឺកូវីដ១៩ ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅក្នុង ប្រទេសរុបកើនដល់ ២៥៦នាក់ ។
តួលេខរបស់ក្រសួងបានឲ្យដឹងថា អ្នកជំងឺចំនួន ៣.០៧៣នាក់ បានចាកចេញពីមន្ទីរពេទ្យ ។មីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីដំបូងនៃជំងឺកូវីដ១៩ចំនួន ២នាក់ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ៕