អ្នកឆ្លងកូវីដ១៩នៅវៀតណាមកើនឡើងដល់១,០៩៤ករណី ក្នុងនោះស្លាប់៣៥នាក់
សារព័ត៌មាន Cambodia News/
វៀតណាម (៣០ កញ្ញា ២០២០) ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានឲ្យដឹងថា អាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន១៧នាក់បន្ថែម ដែលនាំឲ្យករណីសរុបនៅទូទាំងប្រទេសកើនដល់១,០៩៤ករណី។
ករណីឆ្លងថ្មីទាំង១៧ករណីខាងលើ គឺសុទ្ធតែជាប្រភេទករណីនាំចូលពីប្រទេសរុស្ស៊ី។ ទន្ទឹមនោះ អ្នកជំងឺចំនួន០៨នាក់ផងដែរ ដែលត្រូវបានអនុញ្ញាតឲ្យចាកចេញ ពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
ជាសរុប នៅទូទាំងប្រទេសវៀតណាម មានករណីឆ្លង ១,០៩៤ករណី ក្នុងនោះស្លាប់៣៥នាក់ និងជាសះស្បើយ ១,០០៧នាក់។ ទោះជាយ៉ាងណា ក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងថាខ្លួនមិនបានរកប្រភេទករណីឆ្លងក្នុងស្រុក អស់រយៈពេល២៧ថ្ងៃជាប់ៗគ្នាមកហើយ៕