ធនាគារជាតិនៃកម្ពុជា អបអរខួបលើកទី៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ កញ្ញា ២០២០) ៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំ «ទិវាប្រាក់រៀល» ខួបលើកទី៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ ខែមីនា ១៩៨០ – ២០ ខែមីនា ២០២០) នៅធនាគារជាតិនៃកម្ពុជា ក្រោមការចូលរួមរបស់ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
ក្នុងទិវាដ៏មហោឡាឫកនេះ លោក ជា ចាន់តូ បានធ្វើបទឧទ្ទេសនាមស្តីពី «ដំណើរឆ្ពោះទៅកាន់ប្រសិទ្ធភាពប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ» ដើម្បីចែករំលែកនូវប្រវត្តិនៃការអភិវឌ្ឍវិស័យធនាគារនិងរូបិយវត្ថុរយៈពេល៤០ឆ្នាំមកនេះ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ទាំងស្នាក់ការកណ្តាលនិងសាខារាជធានី-ខេត្ត សរុបប្រមាណ ៣០០នាក់ ទាំងការចូលរួមផ្ទាល់នៅក្នុងសាលប្រជុំ និងតាមរយៈប្រព័ន្ធអនឡាញ។
ឆ្លៀតក្នុងឱកាសនោះ ក៏មានការចែកវិញ្ញាបនបត្រ ជូនដល់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ដែលបានបញ្ចប់កម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញ សម្រាប់វគ្គត្រួតពិនិត្យធនាគារតាមរយៈកម្មវិធី NBC FSI Connect ព្រមទាំង វគ្គកម្មវិធីនិងគោលនយោបាយហិរញ្ញវត្ថុ (FPP) ផងដែរ ៕