ឪពុកបង្កើត​ច្របាច់ក​សម្លាប់​កូនស្រី​៣​នាក់ ​រួច​ចងក​សម្លាប់​ខ្លួនឯង​ជា​ក្រោយ

សារព័ត៌មាន​ Cambodia News/
​ភ្នំពេញ ៖ អំពើ​ឃាតកម្ម​ដ៏​សាហាវ​មួយដោយ​​ឪពុក​បង្កើតបាន​ច្របាច់ក​កូនស្រី​៣​នាក់ រហូត​ស្លាប់​ហើយ​បាន​ចងក​សម្លាប់​ខ្លួនឯង​ជា​ក្រោយបាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០,២០​នាទី​យប់​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុងភូមិ​ឧ​ញ៉ា វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​

​កូនស្រី​ទាំង​៣​នាក់ ដែល​ត្រូវ​ឪពុក​សម្លាប់​​​​ ១/ កូនស្រី​ទី​១ ឈ្មោះ ជុំ ម៉េង​ជូ អាយុ​១៦​ឆ្នាំ , ២/ កូនស្រី​ទី​២ ឈ្មោះ ជុំ ម៉េង​ចិន អាយុ​៥​ឆ្នាំ និង​កូនស្រី​ទី​៣​ឈ្មោះ ជុំ ម៉េង​ជៀន អាយុ​៤​ឆ្នាំ ចំណែក​ឪពុក​ឈ្មោះ ជា សុខ​ជុំ អាយុ​៤០​ឆ្នាំ មុខរបរ​រត់​កង់​បី ។​
តាម​សំដី​ប្រពន្ធ​ជនរងគ្រោះ និង​ជា​ម្តាយកូន​ស្រី​ទាំង​៣ មានឈ្មោះ ឌី​ម សុខ​នាថ ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ នៅវេលា​ម៉ោង​២០៖៣០​នាទី​យប់ ខ្លួន​ត្រឡប់​មកពី​ធ្វើការ​វិញ ពេលមកដល់​ផ្ទះ​ឃើញ​ទ្វារផ្ទះ​បិទ ក៏​ស្រែកហៅ​កូនៗ តែ​មិនឮ​សំឡេង​ឆ្លើយ ខ្លួន​បាន​រុញច្រាន​ទ្វារ​ហូតរ​បើកទ្វារ ភ្លាមនោះ​ក៏​ចូលទៅក្នុង​បន្ទប់​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ជា​ប្ដី បាន​ចងក​ស្លាប់បាត់​ហើយ រីឯ​កូនស្រី​២​នាក់ ក៏​ឃើញ​ស្លាប់​នៅលើ​គ្រែ និង​កូនស្រី​ច្បង ស្លាប់​នៅលើ​បន្ទប់​ឡៅតឿ ពេលនោះ​ខ្លួន​បាន​ទៅ​ហៅ​ប្អូនថ្លៃ​ស្រី ដែល​ជួល​បន្ទប់​ក្បែរ​គ្នា​ឲ្យ​មកជួយ និង​ស្រែក​ឆោឡោ​ឲ្យ​អ្នកជិតខាង​មកជួយ ក៏​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្ដង និង បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅដល់​កន្លែងកើតហេតុ​។​
សមត្ថកិច្ច​បានធ្វើ​កោសល្យ​វិ​ច្ឆ័​យ ហើយ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ជា​កូន​ទាំង​០៣​នាក់ បាន​ស្លាប់​ដោយសារ​ច្របាច់ក ចំណែក​ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​រួច បានធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន​នៅ​កន្លែងកើតហេតុ​តែម្ដង​។​
​សព​ទាំង​០៤​នាក់ សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​៕

Related Articles

Back to top button
Close
Close