កម្លាំងមួកខៀវ ៧១នាក់ ត្រូវ​បាន​​អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ​ ក្រោយទទួលលទ្ធផលអវិជ្ជមានកូវីដ ១៩

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៤ សីហា ២០២០) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងក្រសួងសុខាភិបាល នៅទី២៣ ខែសីហា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យកងកម្លាំងមួកខៀវកម្ពុជា៧១នាក់ វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។

ការ​អនុញ្ញាតឲ្យកងកម្លាំងមួកខៀវកម្ពុជា៧១នាក់ វិលត្រឡប់ទៅផ្ទះ​វិញ​នេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានយកសំណាកវិភាគ ហើយទទួល លទ្ធផលអវិជ្ជមានមេរោគកូវីដ១៩ ក្រោយពួកបានធ្វើចត្តាឡីស័កចំនួនន១៤ថ្ងៃនៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។ នេះបើយោងតាមការប្រកាសព័ត៌មាន ពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

កងកម្លាំងទ័ពមួកខៀវ៨០នាក់ បានធ្វើមាតុភូមិន្ទនិវត្តន៍ពីបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋម៉ាលី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ហើយ ត្រូវបានធ្វើចត្តាឡីស័កនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺចំនួន ២២ថ្ងៃ និងបានបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត នៅ មណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ៕

Related Articles

Back to top button
Close
Close