ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មី ម្នាក់ទៀតជាបុរសជនជាតិឥណ្ឌា
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះថា ខ្លួនបានរកឃើញអ្នកកើតជំងឺកូវីដ១៩ ម្នាក់ទៀត ជាបុរសជនជាតិឥណ្ឌា អាយុ៣២ឆ្នាំ។
បុរសរូបនេះ បានហោះមកពីប្រទេសឥណ្ឌា ឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី និងបន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង មកដល់រាជធានីភ្នំពេញយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០៕